វត្ថទាយកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 319

ក្នុងកាលនោះ ខ្ញុំកើតជាបក្សីគ្រុឌ ជាធំលើពួកគ្រុឌ បាន ឃើញព្រះពុទ្ធ ព្រះអង្គមានធូលី គឺកិលេស ប្រាសចេញហើយ កំពុងស្តេចទៅកាន់ភ្នំគន្ធមាទន៍ ។ ខ្ញុំបានលះបង់ភេទជាគ្រុឌ ហើយ ប្លែងខ្លួនជាមាណព ខ្ញុំបានថ្វាយសំពត់មួយចំពោះព្រះពុទ្ធ ព្រះអង្គ ជាបុគ្គលនឹងធឹង ទ្រង់ជាធំជាងសត្វជើងពីរ ចំណែកខាងព្រះពុទ្ធ ជាអគ្គនាយកនៃសត្វលោក ជាសាស្តា ទ្រង់ឈរទទួលនូវសំពត់ នោះ នៅលើអាកាស ហើយសម្តែងនូវគាថាទាំងនេះថា បក្សីគ្រុឌ នេះ លុះលះបង់នូវកំណើតគ្រុឌហើយ នឹងទៅត្រេកអរក្នុងទេវលោក ព្រោះទាននៃសំពត់នេះផង ព្រោះការតម្កល់ ចិត្តនេះផង ។ ចំណែក ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាចម្បងក្នុងលោក ជា នរាស់ភៈ ទ្រង់សរសើរទានសំពត់ហើយ ទ្រង់ងាកព្រះភក្ត្រ ឆ្ពោះទៅទិសខាងជើង ទ្រង់ស្តេចចៀសចេញទៅ ។ កាលខ្ញុំកើត ក្នុងភព ខ្ញុំតែងមានការបរិបូណ៌ដោយសំពត់ តែងមានគ្រឿង ប្រក់បាំងព្ធដ៏អាកាស នេះជាផលនៃទានសំពត់ ។ ក្នុងកប្បទី ៣៦ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមអរុណសៈ មានកម្លាំង ច្រើន ជាអធិបតីលើពួកមនុស្ស ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវត្ថទាយកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។