អដ្ឋកថាវត្ថទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 321

អបទានរបស់ព្រះវត្ថទាយកត្ថេរ មានពាក្យផ្តើមថា បក្ខិជាតោ តទា អាសឹ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងកំណើតគ្រុឌ ឃើញព្រះមានព្រះភាគព្រះនាមអត្ថទស្សី កំពុងយាងទៅកាន់ភ្នំគន្ធមាទន៍ មាន ចិត្តជ្រះថ្លា លះនូវភេទជាគ្រុឌ និម្មិតភេទជាមាណព នាំយកសំពត់ទិព្វ ដែល មានតម្លៃច្រើន មកបូជាព្រះមានព្រះភាគ ចំណែកព្រះមានព្រះភាគទ្រង់ទទួល ត្រាស់អនុមោទនាហើយយាងទៅ ។ កុលបុត្តនោះ ឲ្យកាលកន្លងទៅដោយ សោមនស្សរឿយៗ តាំងនៅដរាបដល់អស់អាយុ ចុតិចាកអត្តភាពនោះ ហើយ កើតក្នុងទេវលោក អន្ទោលទៅមកក្នុងទេវលោកនោះ សោយនូវ បុណ្យទាំងឡាយ បន្ទាប់អំពីនោះ សោយមនុស្សសម្បត្តិក្នុងពួកមនុស្ស គឺ កុលបុត្តនោះបាននូវគ្រឿងប្រដាប់ គឺសំពត់ ទោះកើតក្នុងភពណា ទៅក្នុងទីណា ក៏នៅខាងក្រោមម្លប់នៃសំពត់ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានសម្រេចអភិញ្ញា ៦ ជាព្រះខីណាស្រព លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បក្ខិជាតោ តទា អាសឹ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា បក្ខិជាតោ សេចក្តីថា ឈ្មោះថា បក្ខ ព្រោះជាគ្រឿងស្ទុះទៅ គឺហើរទៅនៃបក្សី ។ ឈ្មោះថា បក្ខី ព្រោះជាអ្នក មានស្លាប អធិប្បាយថា កើត គឺកើតក្នុងកំណើតរបស់បក្សី ។