អដ្ឋកថាអមទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 325

អបទានរបស់ព្រះអម្ពទាយកត្ថេរ មានពាក្យផ្តើមថា អនោមទស្សី ភគវា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអនោមទស្សី កើតក្នុងកំណើត នៃពានរ បានជាស្តេចស្វាអាស្រ័យនៅក្នុងព្រៃហិមពាន្ត ។ សម័យនោះ ព្រះមាន ព្រះភាគព្រះនាមអនោមទស្សី បានយាងទៅព្រៃហិមពាន្ត ដើម្បីអនុគ្រោះ ដល់ពានរនោះ ។ លំដាប់នោះ ស្តេចស្វានោះឃើញ ព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា បានថ្វាយផ្លែស្វាយមានរសឆ្ងាញ់ មួយអន្លើដោយទឹកឃ្មុំផ្លិត ។ លំដាប់នោះ ព្រះមានព្រះភាគ កាលពានរនោះកំពុងមើលនោះឯង បាន សោយរបស់ទាំងអស់នោះ ត្រាស់អនុមោទនាហើយ យាងចៀសចេញទៅ ។ លំដាប់នោះ ពានរមានហទយៈដល់ព្រមដោយសោមនស្ស តាំងនៅដរាប ដល់អស់អាយុ ព្រោះមានបីតិ និងសោមនស្សនោះឯង ចុតិចាកអត្តភាព នោះហើយ កើតក្នុងទេវលោក សោយទិព្វសុខក្នុងទេវលោកនោះ និង សោយមនុស្សសម្បត្តិក្នុងពួកមនុស្ស ត្រឡប់ទៅ ត្រឡប់មក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដែលសម្បូរដោយទ្រព្យសម្បត្តិ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏សម្រេចអភិញ្ញា ៦ ប្រាកដឈ្មោះថា អម្ពទាយកត្ថេរ តាមបុណ្យដែលធ្វើទុកក្នុងកាលមុន ។ ក្នុងកាលតមកលោកបានឃើញពូជនៃកុសលដែលខ្លួនបំពេញមក កើត សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា អនោមទស្សី ភគវា ដូច្នេះជាដើម ។ បទថា មេត្តាយ អផរិ លោកេ អប្បមាណេ និរូបធិ សេចក្តីថា ព្រះមានព្រះភាគ មិនមានឧបធិ នោះ ទ្រង់ផ្សាយ គឺទ្រង់ផ្សព្វផ្សាយមេត្តា មានព្រះហបឫទ័យប្រកបដោយ