អដ្ឋកថាសុមនត្ថេរាបទាន
អបទានរបស់ព្រះសុមនត្ថេរ មានពាក្យផ្តើមថា សុមនោ នាម នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិខី កើតក្នុងផ្ទះនៃត្រកូល នាយមាលាការ ចម្រើនវ័យហើយ បាននូវសទ្ធា មានចិត្តជ្រះថ្លាក្នុងព្រះមាន ព្រះភាគ កាន់យកបាច់ផ្កាម្លិះបូជាដោយដៃទាំងទ្វេ ដោយបុញ្ញកម្មនោះ កុលបុត្តនោះសោយសម្បត្តិទាំងពីរ ក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់ព្រមដោយបុត្ត និងភរិយា ជាអ្នកប្រាកដនាមថា សុមនៈ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ព្រះថេរៈបានជាព្រះអរហន្តហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា សុមនោ នាម នាមនេ ដូច្នេះជាដើម ។ មន គឺចិត្តរបស់បុគ្គល ណាល្អ បុគ្គលនោះឈ្មោះថា សុមន ក្នុងកាលនោះ ខ្ញុំជាអ្នកក្រងផ្កាដោយ ឈ្មោះ មានឈ្មោះថា សុមនៈ ជាអ្នកប្រកបដោយសទ្ធា និងមានសេចក្តី គោរពច្រើន ( ក្នុងព្រះពុទ្ធ ) ។ បទថា សិខិនោ លោកពន្ធុនោ សេចក្តីថា ឈ្មោះថា សិខី ព្រោះ មានសេចក្តីព្យាយាម និងរុងរឿង ម្យ៉ាងទៀត ឈ្មោះថា សិខី ព្រោះសង្កត់សង្កិន គឺកម្ចាត់វត្ថុដែលមកពាល់ត្រូវ សិខីនោះ គឺអ្វី គឺអណ្តាតភ្លើង ឈ្មោះ ថា សិខី ព្រោះរុងរឿងដូចអណ្តាតភ្លើងៗ រមែងរុងរឿង គឺមើលឃើញ អណ្តាតភ្លើងរមែងឆេះស្លឹកឈើ ស្មៅ ឈើ និងចំបើងជាដើមយ៉ាងណា ព្រះមាន ព្រះភាគអង្គនេះក៏យ៉ាងនេះ រមែងរុងរឿង ដោយរស្មីមានពណ៌ខៀវ និង ពណ៌លឿងជាដើម