អដ្ឋកថាបទសញ្ញកត្ថេរាបទាន
អបទានរបស់ព្រះបទសញ្ញកត្ថេរ មានពាក្យផ្តើមថា អក្កន្តញ្ច បទំ ទិស្វា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងផ្ទះនៃឧបាសក ដែល សម្បូរដោយសទ្ធាមួយកន្លែង ដល់នូវភាវៈជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះ រតនត្រ័យ ឃើញព្រះចេតិយ គឺស្នាមព្រះបាទដែលព្រះមានព្រះភាគ ទ្រង់ ប្រតិស្ឋានដើម្បីអនុគ្រោះ ទើបកុលបុត្តនោះកើតនូវការជ្រះថ្លាហើយ ព្រឺរោម ព្រឺស្បែក បានសម្តែងនូវការគោរពយ៉ាងខ្ពង់ខ្ពស់ ដោយការថ្វាយបង្គំ និង ការបូជាជាដើម ដោយបុញ្ញកម្មដែលខ្លួនធ្វើល្អហើយ ក្នុងខេត្តដែលល្អនោះៗ ឯង កុលបុត្តនោះ ចុតិចាកអត្តភាពនោះហើយ កើតក្នុងស្ថានសួគ៌ សោយ ទិព្វសុខក្នុងស្ថានសួគ៌នោះ ។ ក្នុងកាលជាខាងក្រោយ មកកើតក្នុងពួក មនុស្ស សោយមនុស្សសម្បត្តិក ្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះដែល សម្បូរដោយទ្រព្យសម្បត្តិច ម្រើនវ័យហើយ កើតនូវសទ្ធា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ លោកបានប្រាកដនាមថា បទសញ្ញកៈ តាមបុណ្យដែលធ្វើទុកក្នុងកាលមុន ។ ថ្ងៃមួយ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កាលប្រកាសអបទានដែល ប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា អក្កន្តញ្ច បទំ ទិស្វា ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា អក្កន្តំ បានដល់ ទ្រង់បានជាន់ទុក គឺបាន ប្រតិស្ឋាន ។ ការទៅរបស់ព្រះពុទ្ធទាំងពួងក្នុងទីគ្រប់ស្ថាន កម្ពស់អំពីផែនដី ៤ ធ្នាប់ តែព្រះមានព្រះភាគអង្គនេះ ទ្រង់ជ្រាបថា កុលបុត្តនេះ មានសទ្ធា ទើបទ្រង់ប្រតិស្ឋានព្រះចេតិយ គឺស្នាមព្រះបាទ ដោយព្រះតម