ភិសាលុវទាយកត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 344

ខ្ញុំចូលទៅក្នុងព្រៃផ្សៃ ហើយនៅក្នុងព្រៃ បានឃើញ ព្រះពុទ្ធព្រះនាមវិបស្សី ព្រះអង្គគួរទទួលគ្រឿងបូជា ។ ខ្ញុំបាន ថ្វាយក្រអៅឈូក និងទឹកសម្រាប់លាងព្រះហស្ត ខ្ញុំថ្វាយបង្គំ ចំពោះព្រះបាទាដោយត្បូង ហើយបែរមុខទៅកាន់ទិសខាងជើង ដើរចៀសចេញទៅ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយក្រអៅឈូក ក្នុងកាលនោះ ខ្ញុំក៏មិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃបុញ្ញកម្ម ។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំ បានជាក្សត្រឈ្មោះភិសសម្មតៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះភិសាលុវទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ភិសាលុវទាយកត្ថេរាបទាន ចប់ ភាណវារទី ៦ ចប់ អបទានរបស់ព្រះភិសាលុវទាយកត្ថេរ មានពាក្យផ្តើមថា កាន់នំ វនមោគ្គយ្ហ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី នៅក្នុងព្រៃក្បែរហិមវន្តប្បទេសមាន ឫសឈើ និងផ្លែឈើជាអាហារ ឃើញព្រះមានព្រះភាគព្រះនាមវិបស្សី យាងមកដើម្បីវិវេក មានចិត្តជ្រះថ្លា បានថ្វាយក្រអៅឈូក ៥ ។ ព្រះមាន ព្រះភាគ បានសោយខណៈដែលកុលបុត្តនោះកំពុងមើលនោះឯង ដើម្បីញ៉ាំង ចិត្តរបស់កុលបុត្តនោះឲ្យជ្រះថ្លា ។ ដោយចិត្តជ្រះថ្លានោះ កុលបុត្តនោះអស់ ជីវិតហើយ បានសោយសម្បត្តិក្នុងទេវតាជាន់តុសិតជាដើម ក្រោយអំពីនោះ មកសោយមនុស្សសម្បត្តិក ្នុ