អដ្ឋកថាតិណសន្ថរទាយកត្ថេរាបទាន
អបទានរបស់ព្រះតិណសន្ថារទាយកត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ព្រោះលោកកើតមុនពុទ្ធប្បាទកាល ទើបលះបង់ការគ្រប់គ្រងផ្ទះ ចេញបួសជាតាបស អាស្រ័យនៅក្បែរស្រះមួយកន្លែង មិនឆ្ងាយអំពីព្រៃ ហិមពាន្ត ។ សម័យនោះ ព្រះមានព្រះភាគព្រះនាមតិស្សៈ យាងទៅតាម អាកាស ដើម្បីអនុគ្រោះកុលបុត្តនោះ ។ កាលនោះឯង តាបសនោះឃើញ ព្រះមានព្រះភាគអង្គនោះ ចុះអំពីអាកាស ប្រថាប់ឈរ មានចិត្តជ្រះថ្លា ទើប ច្រូតស្មៅធ្វើជាសន្ថ័ត ថ្វាយព្រះសាស្តាប្រថាប់គង់ ថ្វាយបង្គំដោយបញ្ចង្គ ប្រតិស្ឋាន ដោយការរាប់អាន និងការអើពើយ៉ាងខ្ពង់ខ្ពស់ បង្អោនកាយ ហើយ ចៀសចេញទៅ កុលបុត្តនោះ តាំងនៅដរាបដល់អស់អាយុ ចុតិចាក អត្តភាពនោះហើយ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយ សម្បត្តិច្រើនយ៉ាង ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរប៉ុន្មាន ក៏បានជា ព្រះអរហន្ត ។ កាលខាងក្រោយ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ហិមវន្តស្សាវិទូរេ ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថដូចពោលហើយ ខាងដើមនោះឯង ។ ក្នុងបទថា មហាជាតស្សរោ នេះ មានវិនិច្ឆ័យដូច្នេះ ឈ្មោះថា ស្រះ ព្រោះជាទីត្រាច់ទៅនៃសត្វជើងពីរ និងសត្វជើង ៤ ជាដើម ដែលត្រូវការទឹកផឹក ។