សូចិទាយកត្ថេរាបទានទី ៧
ក្នុងកប្បទី ៣០០០០ ព្រះសម្ពុទ្ធជានាយកនៃលោក ព្រះនាម សុមេធៈ មានព្រះលក្ខណៈ ៣២ ប្រការ ដ៏ប្រសើរ ( ឧប្បត្តិ ឡើង ) ។ ខ្ញុំបានប្រគេនម្ជុល ៥ ចំពោះព្រះសុមេធៈ ជាធំជាង សត្វជើងពីរនោះ ព្រះអង្គមានសម្បុរដូចមាសមាន ព្រះហបឫទ័យ នឹងធឹង ដើម្បីប្រយោជន៍ដល់ការដេរចីវរ ។ ប្រាជ្ញាញាណដ៏មុត រហ័សផង ជាគ្រឿងឃើញច្បាស់នូវអត្ថដ៏ល្អិតផង ជាសុខសប្បាយ ផង បានកើតឡើងដល់ខ្ញុំ ព្រោះការថ្វាយនូវម្ជុលនោះឯង ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញអស់ហើយ ភពទាំងអស់ ខ្ញុំ គាស់រម្លើងចោលហើយ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុង សាសនានៃព្រះសម្មាសម្ពុទ្ធ ។ ខ្ញុំបានជាព្រះរាជា ៤ ដង ឈ្មោះ ទិបទាធិបតីដូចគ្នា ជាស្តេចចក្រពត្តិ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសូចិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។