អដ្ឋកថាសូចិទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 354

អបទានរបស់ព្រះសូចិទាយកត្ថេរ មានពាក្យផ្តើមថា តឹសកប្បសហស្សម្ញិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសុមេធៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ចម្រើនវ័យហើយ បានថ្វាយម្ជុល ៥ ដើម្បីធ្វើចីវរកម្ម ដល់ព្រះមាន ព្រះភាគ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ សោយបុណ្យក្នុងទេវតានិ ងមនុស្សទាំងឡាយត្រាច់ទៅ ប្រាកដថាជាអ្នកមានបញ្ញាមុតស្រួចក្នុងភព ដែលខ្លួនកើតហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បព្វជ្ជាហើយ សម្រេច អរហត្ត ក្នុងខណៈកោរសក់នោះឯង ព្រោះលោកមានបញ្ញាមុតស្រួច ។ ក្នុង កាលជាខាងក្រោយ លោកពិចារណាឃើញនូវបុណ្យនោះ កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យ ថា តឹសកប្បសហស្សម្ញិ ដូច្នេះជាដើម ។ ពាក្យដែលជាលំដាប់ក្នុងគាថានេះ មានអត្ថដឹងបានងាយហើយ ។ ក្នុងបទថា បញ្ចសូចី មយា ទិន្នា មាន វិនិច្ឆ័យដូច្នេះ ឈ្មោះថា សូចិ ព្រោះជាអ្នកដេរ គឺធ្វើប្រហោង បានដល់ ចោះ អធិប្បាយថា ខ្ញុំថ្វាយម្ជុល ៥ ដើម គឺមានចំនួន ៥ ។ បទដ៏សេសមាន អត្ថដឹងបានងាយហើយ ។