បាដលិបុប្ផិយត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 355

( ខ្ញុំបានឃើញ ) ព្រះសម្ពុទ្ធ ព្រះអង្គមានសម្បុរដូចជា សម្បុរនៃមាស កំពុងយាងទៅក្នុងចន្លោះរានផ្សារ មានព្រះ លក្ខណៈ ៣២ ប្រការដ៏ប្រសើរ ដូចជាចេតិយមាស ។ ក្នុងគ្រា នោះ ខ្ញុំកើតជាសេដ្ឋិបុត្ត ជាសុខុមាលជាត ស្ថិតនៅក្នុងសេចក្តី សុខ បានដក់ផ្កាច្រនៀងក្នុងថ្នក់ហើយ បង្អោនផ្កានោះ ( ថ្វាយ ព្រះអង្គ ) ។ ខ្ញុំជាអ្នកមានចិត្តរីករាយស្រស់ស្រាយ បានបូជា ផ្កានោះ រួចខ្ញុំនមស្ការចំពោះព្រះពុទ្ធព្រះនាមតិស្សៈ ព្រះអង្គជ្រាប ច្បាស់នូវត្រៃលោក ទ្រង់ជាទីពឹង ជាវិសុទ្ធិទេពរបស់ពួកជន ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជា ផ្កា ។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ មានព្រះនាមថា អភិសម្មតៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយ រតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះបាដលិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។