អដ្ឋកថាបាដលិបុប្ផិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 356

អបទានរបស់ព្រះបាដលិបុប្ផិយត្ថេរ មានពាក្យផ្តើមថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតជាបុត្តនៃសេដ្ឋីក្នុងផ្ទះ មានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជាអ្នកស្គាល់កុសល និងអកុសល ជ្រះថ្លាក្នុងព្រះសាស្តា កាន់យកផ្កាច្រនៀងទៅបូជាព្រះសាស្តា ដោយបុញ្ញកម្ម នោះ កុលបុត្តនោះសោយសុខសម្បត្តិដ៏ច្រើន អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលជាខាងក្រោយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អន្តរាបណេ សេចក្តីថា ឈ្មោះថា អាបណ ព្រោះជាទីដាក់ គឺលក់ ចំណាយនូវវត្ថុ មានប្រាក់ និងមាសជាដើម ឈ្មោះ ថា អន្តរាបណ ព្រោះមានផ្លូវឆ្លងទៅក្នុងរវាងរានផ្សារនោះ អធិប្បាយថា ខ្ញុំឃើញព្រះសម្ពុទ្ធ មានវណ្ណៈដូចពណ៌នៃមាស ដូចគ្នានឹងដុំមាសមាន លក្ខណៈដ៏ប្រសើរ ៣២ ប្រការ ទើបបូជាដោយផ្កាច្រនៀង ។ ពាក្យដ៏សេស ក្នុងទីទាំងពួង មានអត្ថងាយយល់ហើយ ។