អដ្ឋកថាឋិតញ្ជលិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 359

អបទានរបស់ព្រះឋិតញ្ជលិយត្ថេរ មានពាក្យផ្តើមថា មិគលុទ្ទោ បុរេ អាសឹ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពដែល ខ្លួនកើតនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងកំណើត ព្រាន ព្រោះកម្មណាមួយដែលខ្លួនធ្វើក្នុងកាលមុនកាត់ផ្តាច់ ដល់នូវភាពជា អ្នកដឹងក្តីហើយ សម្លាប់សត្វមានម្រឹគ និងជ្រូកជាដើម ចិញ្ចឹមជីវិតនៅក្នុង ព្រៃ ដោយកម្មរបស់ព្រាន ។ សម័យនោះ ព្រះមានព្រះភាគព្រះនាមតិស្សៈ បានយាងទៅកាន់ព្រៃហិមពាន្ត ដើម្បីអនុគ្រោះកុលបុត្តនោះ កុលបុត្តនោះ ឃើញព្រះមានព្រះភាគអង្គនោះ រុងរឿងដោយព្រះលក្ខណៈ ៣២ ប្រការ និងដោយព្រះរស្មីប្រមាណមួយព្យាម មួយអន្លើដោយអនុព្យញ្ជនៈ ៨០ ហើយ កើតនូវសោមនស្ស ទើបថ្វាយបង្គំ ហើយអង្គុយលើកម្រាលស្លឹកឈើ ។ ខណៈនោះ ភ្លៀងធ្លាក់ រន្ទះក៏ធ្លាក់ចុះមក ។ បន្ទាប់អំពីនោះ ក្នុងសម័យ ដែលជិតស្លាប់ កុលបុត្តនោះ រពឫកដល់ព្រះពុទ្ធ បានផ្គងអញ្ជលីម្តងទៀត ។ ដោយបុញ្ញកម្មនោះ ទើបកុលបុត្តនោះ មិនបានទទួលផលរបស់បាបកម្ម ព្រោះធ្វើកុសលក្នុងស្រែដែលល្អ ទៅកើតក្នុងស្ថានសួគ៌ សោយសម្បត្តិក្នុង កាមាវចរសួគ៌ និងសោយមនុស្សសម្បត្តិក្នុងមនុស្សទាំងឡាយ តមក ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា ដោយវាសនាដែលខ្លួនធ្វើក្នុងកាលមុន បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា មិគលុទ្ទោ បុរេ អាសឹ ដូ