តីណិបទុមិយត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 362

គ្រានោះ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវ ត្រើយនៃធម៌ទាំងពួង ទ្រង់មានឥន្ទ្រិយទូន្មានហើយ ដែលសាវ័ក មានឥន្ទ្រិយទូន្មានចោមរោម ទ្រង់ស្តេចចេញអំពីទីក្រុង ។ គ្រានោះ ខ្ញុំជានាយមាលាការ ក្នុងក្រុងហង្សវតី បានកាន់ផ្កាឈូក ៣ ដែល ជាផ្កាដ៏ឧត្តម ក្នុងពួកផ្កានោះ ។ ក្នុងគ្រានោះ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គមានធូលី គឺកិលេសប្រាសចេញហើយ ក្នុងចន្លោះផ្សារ ត្រង់ផ្លូវជួបគ្នានោះ លុះឃើញព្រះសម្ពុទ្ធហើយ បានគិតយ៉ាងនេះថា អញមានប្រយោជន៍ដូចម្តេច ដោយផ្កានេះ ដែលអញថ្វាយ ដល់ព្រះរាជា ( ព្រោះបើថ្វាយ ) អញបានតែត្រឹមស្រុក ១ ឬ ខែត្ររបស់ស្រុក ១ ឬទ្រព្យមួយពាន់បុណ្ណោះ ។ បើអញបូជា ព្រះលោកនាថ ជាវីរបុរស អ្នកទូន្មាននូវបុគ្គលដែលមិនទាន់ ទូន្មាន ព្រះអង្គនាំមកនូវសុខ ដល់សត្វទាំងពួងវិញ រមែងបាននូវ ទ្រព្យឧត្តម គឺអមតៈ ។ លុះខ្ញុំគិតយ៉ាងនេះហើយ ក៏ញ៉ាំងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា កាលនោះ ខ្ញុំក៏បានយកផ្កាឈូកក្រហម ៣ បោះឡើងទៅព្ធដ៏អាកាស ។ ផ្កាទាំងនោះ ដែលខ្ញុំគ្រាន់តែបោះ ឡើងទៅ ក៏ទើរនៅលើអាកាស មានទងឡើងលើ មានមុខសំយុង ចុះមកក្រោម បាំងនៅខាងលើព្រះសិរ្សៈនៃព្រះពុទ្ធ ក្នុងទីនោះ ។ ពួកមនុស្សណាមួយ បានឃើញហើយ ក៏នាំគ្នាញ៉ាំងសំឡេងហោ គឹកកង ឲ្យប្រព្រឹត្តទៅ ទាំងពួកទេវតា ក៏ញ៉ាំងសាធុការឲ្យ ប្រព្រឹត្តទៅ ក្នុងអាកាសថា ហេតុអស្ចារ្យ កើតហើយក្នុងលោក យើងទាំងអស់គ្នា នឹងស្តាប់ព្រះធម៌ តាមហេតុភេទនៃព្រះពុទ្ធ ជាបុគ្គលប្រសើរ តាម ហេតុភេទនៃផ្កាទាំងឡាយ ។ ឯព្រះពុទ្ធព្រះនាមបទុមុត្តរៈ ព្រះអង្គ ជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់ឈរក្នុង ថ្នល់ ត្រាស់នូវគាថាទាំងនេះថា មាណពណា បា