អដ្ឋកថាតិមិរបុប្ផិយត្ថេរាបទាន
អបទានរបស់ព្រះតិមិរបុប្ផិយត្ថេរ មានពាក្យផ្តើមថា ចន្ទភាគានទីតីរេ ដូច្នេះ ។ អ្វីជាឧប្បត្តិហេតុ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះ និព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងផ្ទះ មានត្រកូលមួយកន្លែង ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ ឃើញទោសក្នុង កាមទាំងឡាយ ទើបលះនូវការគ្រប់គ្រងផ្ទះ បួសជាតាបស នៅក្បែរស្ទឹង ចន្ទភាគា ។ ព្រោះលោកជាអ្នកប្រាថ្នាវិវេក ទើបទៅកាន់ព្រៃហិមពាន្ត ឃើញ ព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ ប្រថាប់គង់ហើយ ទើបថ្វាយបង្គំ ជ្រះថ្លា ក្នុងគុណរបស់ព្រះមានព្រះភាគអង្គនោះ ទើបនាំយកផ្កាតិមិរព្រឹក្ស ( ផ្កា ប្រមាត់ខ្លាឃ្មុំ ) មកបូជា ។ ដោយបុព្វកម្មនោះ កុលបុត្តនោះ សោយ នូវសម្បត្តិក្នុងទេវតា និងមនុស្សទាំងឡាយ អន្ទោលទៅ ( ក្នុងសង្សារ ) ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលជាខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា ចន្ទភាគានទីតីរេ ដូច្នេះជាដើម ។ សេចក្តីនៃពាក្យនោះ ខ្ញុំពោល ហើយខាងដើមនោះឯង ។ បទថា អនុភោតំ វជាមហំ សេចក្តីថា ខ្ញុំត្រាច់ ទៅ គឺដើរទៅ បានដល់ នៅក្នុងទីនោះៗ តាមខ្សែទឹកដែលហូរទិសខាងត្បូង ព្រោះជិតស្ទឹង ជាទីគួរត្រេកអរ ក្នុងទីគ្រប់ស្ថាន ជាទីគួររីករាយ ។