អដ្ឋកថាគតសញ្ញកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 374

អបទានរបស់ព្រះគតសញ្ញកត្ថេរ មានពាក្យផ្តើមថា ជាតិយា សត្តវស្សោហំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង បាននូវសទ្ធា ដោយអំណាចវាសនាដែលធ្វើក្នុងកាលមុន បួសក្នុងកាលដែល ខ្លួនមានអាយុ ៧ ឆ្នាំនោះឯងបានប្រាកដ ដោយការធ្វើនមស្ការដល់ព្រះមាន ព្រះភាគនោះឯង ។ ថ្ងៃមួយ លោកកាន់យកផ្កា ៧ ដែលកើតក្នុងទីភ្ជួរ ដោយនង្គ័ល មានពណ៌ខៀវដូចកែវមណី បូជាលើអាកាស ( បោះទៅក្នុង អាកាស ) ។ លោកធ្វើសមណធម៌ដរាបដល់អស់អាយុ ដោយបុញ្ញកម្មនោះ លោកអន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុង ព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ជាតិយា សត្តវស្សោហំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ជាតិយា សត្តវស្សោ សេចក្តីថា មាន អាយុ ៧ ឆ្នាំ រាប់អំពីប្រសូតចាកផ្ទៃមាតា ។ បទថា បព្វជឹ អនគារិយំ សេចក្តីថា ឈ្មោះថា អនគារិយៈ ព្រោះមិនមានការងារដែលទាក់ទងក្នុងផ្ទះ ដូចកសិកម្ម និងពាណិជ្ជកម្មជាដើម សេចក្តីថា ខ្ញុំបានបួសក្នុងព្រះពុទ្ធសាសនា ។