និបន្ថញ្ជលិកត្ថេរាបទានទី ៣
ខ្ញុំអង្គុយនៅទៀបគល់ឈើ ក្នុងព្រៃញាតស្បាតធំ ខ្ញុំ ត្រូវរោគដ៏ក្រៃលែងបៀតបៀន ហើយដល់នូវភាពគួរគេអាណិត ក្រៃលែង ។ ព្រះសាស្តាព្រះនាមតិស្សៈ ទ្រង់ចូលមកជិតខ្ញុំ ដោយ អាស្រ័យសេចក្តីអនុគ្រោះ ខ្ញុំនោះជាអ្នកដេកស្ងប់ស្ងៀម ហើយ ធ្វើអញ្ជលី ( ចំពោះព្រះសាស្តា ) ដោយត្បូង ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ បានថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះអង្គជាបុគ្គលឧត្តមជាង សត្វទាំងពួង ហើយធ្វើនូវកាលកិរិយាក្នុងទីនោះ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវព្រះសម្ពុទ្ធ ជា បុរសឧត្តម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការថ្វាយបង្គំ ។ ក្នុងកប្បទី ៥ អំពីកប្បនេះ ខ្ញុំបានជាស្តេច ចក្រពត្តិ ៥ ដង ព្រះនាមមហាសិខៈដូចគ្នា ទ្រង់បរិបូណ៌ដោយ រតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនិបន្នញ្ជលិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។