រំសិសញ្ញិកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 386

ខ្ញុំស្លៀកសម្បកឈើ នៅក្បែរភ្នំហិមពាន្ត ខ្ញុំឡើងកាន់ ទីចង្រ្កម រួចអង្គុយបែរមុខទៅទិសខាងកើត ។ ខ្ញុំបានឃើញព្រះសុគត ព្រះនាមផុស្សៈ ក្បែរភ្នំ ទ្រង់ត្រេកអរនឹងឈាន សព្វៗ កាល ហើយខ្ញុំផ្គងអញ្ជលី ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងរស្មី ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសម្គាល់ រស្មី ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះរំសិសញ្ញិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។