អដ្ឋកថាទុតិយរំសិសញ្ញិកត្ថេរាបទាន
អបទានរបស់ព្រះទុតិយរំសិសញ្ញកត្ថេរ មានពាក្យផ្តើមថា បព្វតេ ហិមវន្តម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពដែលខ្លួនកើត ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមផុស្សៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ ឃើញទោសក្នុងការគ្រប់គ្រងផ្ទះ នោះ ទើបលះនូវការគ្រប់គ្រងផ្ទះនោះ ចេញបួសជាតាបស នៅត្រង់ភ្នំ ហិមពាន្ត ស្លៀកដណ្តប់សម្បកធ្មៃ នៅដោយសេចក្តីសុខ ដែលកើតអំពី វិវេក ។ សម័យនោះ ព្រះមានព្រះភាគព្រះនាមផុស្សៈ ទ្រង់យាងដល់ ប្រទេសនោះ ឃើញព្រះពុទ្ធរង្សីមានពណ៌ ៦ ដែលផ្សាយចេញអំពីព្រះសរីរៈ របស់ព្រះអង្គ ផ្សាយទៅក្នុងទីផ្សេងៗ ដូចពន្លឺដែលចេញអំពីប្រទីបមាន ដង ជ្រះថ្លាក្នុងព្រះមានព្រះភាគ ផ្គងអញ្ជលីថ្វាយបង្គំ ញ៉ាំងចិត្តឲ្យជ្រះថ្លា ធ្វើកាលកិរិយាដោយបីតិ និងសោមនស្សនោះៗ ឯង កើតក្នុងទេវតាជាន់ តុសិតជាដើម សោយសម្បត្តិក្នុងកាមាវចរសួគ៌ ៦ ជាន់ ក្នុងភពទាំងនោះ តមក កាលសោយមនុស្សសម្បត្តិហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះ មានត្រកូលមួយកន្លែង ចម្រើនវ័យហើយ បានចេញបួស ដោយអំណាច នៃវាសនាក្នុងកាលមុន មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលជាខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា បព្វតេ ហិមវន្តម្ហិ ដូច្នេះជាដើម ។ ពាក្យទាំងអស់នោះ មាន អត្ថងាយយល់ហើយ ។