ផលទាយកត្ថេរាបទានទី ៧
ក្បាលទី 60 · ទំព័រ 389
ខ្ញុំស្លៀកស្បែកខ្លាទាំងក្រចក ( នៅ ) ជិតភ្នំហិមពាន្ត មានផ្លែឈើក្នុងដៃ បានឃើញព្រះជិនស្រីដ៏ប្រសើរ ព្រះនាម ផុស្សៈ ហើយថ្វាយផ្លែឈើ ( ចំពោះព្រះពុទ្ធនោះ ) ។ ខ្ញុំមានចិត្ត ជ្រះថ្លា បានថ្វាយផ្លែឈើណា កាលបើភពរបស់ខ្ញុំនៅមាន ផ្លែ ឈើនោះ តែងកើតដល់ខ្ញុំ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។