អដ្ឋកថាផលទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 390

អបទានរបស់ព្រះផលទាយកត្ថេរ មានពាក្យផ្តើមថា បព្វតេហិ មវន្តម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមផុស្សៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង បានទទួលសេចក្តីសុខ លះវត្ថុទាំងពួង ចេញបួសជាតាបស ស្លៀកស្បែក សត្វដែលគ្រោតគ្រាត ។ សម័យនោះ កុលបុត្តនោះ ឃើញព្រះមាន ព្រះភាគព្រះនាមផុស្សៈ យាងមកក្នុងទីនោះ មានចិត្តជ្រះថ្លា កាន់យកផ្លែឈើ មានរសឆ្ងាញ់ថ្វាយឲ្យសោយ ព្រោះកុសលនោះឯង ទើបកុលបុត្តនោះ សោយបុញ្ញសម្បត្តិក្នុងទេវលោកជាដើម ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះ មានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលជាខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បព្វតេហិ មវន្តម្ហិ ដូច្នេះជាដើម ។ ពាក្យទាំងអស់ មានអត្ថងាយយល់ហើយ ព្រោះមានន័យដូចពោលហើយខាងដើមនោះឯង ។