អដ្ឋកថាសទ្ទសញ្ញកត្ថេរាបទាន
អបទានរបស់ព្រះសទ្ទសញ្ញកត្ថេរ មានពាក្យផ្តើមថា បព្វតេហិ មវន្តម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមផុស្សៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ កើតនូវសទ្ធា បួសជាតាបស នៅក្នុងព្រៃហិមពាន្ត បាន ស្តាប់ធម៌របស់ព្រះមានព្រះភាគ ដែលយាងទៅរកដើម្បីអនុគ្រោះខ្លួន ទើបធ្វើ ចិត្តឲ្យជ្រះថ្លាក្នុងធម៌ តាំងនៅដរាបដល់អស់អាយុ ក្រោយមកធ្វើកាលកិរិយា ហើយ សោយកាមាវចរសម្បត្តិក្នុងស្ថានសួគ៌ ៦ ជាន់ មានជាន់តុសិត ជាដើម និងសោយសម្បត្តិក្នុងពួកមនុស្ស ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះ មានត្រកូលមួយកន្លែង ចម្រើនវ័យហើយ កើតនូវសទ្ធា បួសហើយ ចម្រើន វិបស្សនា សម្រេចអរហត្តហើយ ។ ក្នុងកាលជាខាងក្រោយ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា បព្វតេ ហិមវន្តម្ហិ ដូច្នេះជាដើម ។ ពាក្យទាំងអស់ មានអត្ថងាយ យល់ហើយ ។