អដ្ឋកថាពោធិសិញ្ចកត្ថេរាបទាន
អបទានរបស់ព្រះពោធិសិញ្ចកត្ថេរ មានពាក្យផ្តើមថា វិបស្សិស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានមកហើយច្រើនជាតិ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង បួសក្នុងព្រះសាសនា ញ៉ាំងព្រះសាសនាឲ្យល្អដោយវត្តបដិបត្តិ ឃើញមហាជនបូជាពោធិព្រឹក្ស ទើបឲ្យមនុស្សកាន់យកផ្កា គ្រឿងក្រអូប និងទឹកជាច្រើន ហើយធ្វើការបូជា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើត ក្នុងទេវលោក សោយសម្បត្តិក្នុងកាមាវចរ ៦ ជាន់ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ កើតនូវសទ្ធា បួស ហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ លោកបានជាព្រះអរហន្តហើយ ឲ្យកាលកន្លងទៅដោយសេចក្តីសុខដែល កើតអំពីផលនៃឈាន រពឫកដល់បុព្វកម្ម កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា វិបស្សិស្ស ភគវតោ ដូច្នេះជាដើម ។ ក្នុងពាក្យទាំងនោះ មានវិនិច្ឆ័យដូចតទៅនេះ ឈ្មោះថា វិបស្សី ព្រោះ ឃើញនូវគុណវិសេស គឺប្រយោជន៍ដ៏ក្រៃលែង បានដល់ ព្រះនិព្វាន ។ ម្យ៉ាងទៀត ឈ្មោះថា វិបស្សី ព្រោះឃើញជនដែលគួរ និងមិនគួរដល់ការត្រាស់ ដឹងដោយវិសេស ។ ម្យ៉ាងទៀត ឈ្មោះថា វិបស្សី ព្រោះឃើញ ច្បាស់នូវសច្ចៈ ៤ ។ ភ្ជាប់សេចក្តីថា បានឆ្លងមហាពោធិព្រឹក្សរបស់ព្រះមាន ព្រះភាគព្រះនាមវិបស្សីអង្គនោះ ។ ក្នុងគាថានោះ ញាណក្នុងមគ្គទាំង ៤ លោកហៅថា ពោធិ ក្នុងបទថា មហាពោធិ នេះ ។ ព្រះមានព្រះភាគ ទ្រង់គង់នាដើមឈើនោះ ត្រាស់ដឹងសច្ចៈ ៤ នោះ ព្រោះហេតុនោះ សូម្បី ដើមកណិការ លោកក៏ហៅថា ពោធិ ដោយដើមព