បទុមបុប្ផិយត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 396

ខ្ញុំចូលទៅក្នុងព្រៃ ដែលមានស្រះឈូក កំពុងកាច់ផ្កា ឈូក បានឃើញព្រះសម្ពុទ្ធ ព្រះនាមផុស្សៈ ទ្រង់មានលក្ខណៈ ៣២ ប្រការដ៏ប្រសើរ ។ ខ្ញុំបានយកផ្កាឈូកបោះឡើងទៅនា អាកាស ( ថ្វាយព្រះអង្គ ) ខ្ញុំរពឫកឃើញនូវបាបកម្មហើយ ក៏ ចូលបួសក្នុងព្រះពុទ្ធសាសនា ។ លុះខ្ញុំបួសហើយ បានសង្រួម កាយ និងចិត្ត លះបង់នូវវចីទុច្ចរិត ជម្រះនូវអាជីវបារិសុទ្ធិសីល ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុង កប្បទី ១៨ ខ្ញុំបានកើតជាក្សត្រ ១៨ ដង និង ៤៨ ដង ជាធំលើផែនដី ទ្រង់ព្រះនាមបទុមភាសៈដូចគ្នា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបទុមបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន តិមិរបុប្ផិយត្ថេរាបទាន ១ កតសញ្ញកត្ថេរាបទាន អធោបុប្ផិយត្ថេរាបទាន ១ រំសិសញ្ញកត្ថេរាបទាន ២ ផលទាយ- ពោធិសិញ្ចកត្ថេរាបទាន ១ បទុមបុប្ផិយត្ថេរាបទាន ១ ឯគាថាចំនួន ៥៦ លោកបានសម្តែងហើយ ។