អដ្ឋកថាបទុមបុប្ផិយត្ថេរាបទាន
អបទានរបស់ព្រះបទុមបុប្ផិយត្ថេរ មានពាក្យផ្តើមថា បេក្ខរវនំ បវិដ្ឋោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមផុស្សៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ចុះទៅក្នុងស្រះបោក្ខរណីមួយកន្លែង ដែលសម្បូរដោយផ្កា ឈូក ទំពាស៊ីក្រអៅឈូក ឃើញព្រះមានព្រះភាគព្រះនាមផុស្សៈ កំពុង យាងទៅក្នុងទីមិនឆ្ងាយអំពីស្រះបោក្ខរណី មានចិត្តជ្រះថ្លា ទើបបេះផ្កាឈូក អំពីស្រះ បោះទៅលើអាកាសបូជាព្រះមានព្រះភាគ ។ ផ្កាទាំងនោះ បាន អណ្តែតជាពិតានក្នុងអាកាស កុលបុត្តនោះ មានចិត្តជ្រះថ្លាក្រៃលែង ទើប ចេញបួសបំពេញសមណធម៌ កាន់យកវត្តបដិបត្តិជាសារៈ ចុតិចាកអត្តភាព នោះហើយ ដូចធ្វើមន្ទិលក្នុងស្ថានតុសិត ទើបទៅកើតក្នុងទីនោះ សោយ កាមាវចរ ៦ ជាន់តាមលំដាប់ ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង លុះចម្រើនវ័យហើយ បាននូវសទ្ធា បួសហើយ មិន យូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលជាខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើត សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា បេក្ខរវនំ បវិដ្ឋោ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ មានវិនិច្ឆ័យដូចតទៅនេះ ឈ្មោះថា បេក្ខរ ព្រោះ រឹងបុឹងជាង ទង ស្លឹក នៃដើមបបុសដោយទួទៅ ។ ឈ្មោះថា បេក្ខរវន ព្រោះជាទីប្រជុំ ដោយអត្ថថា ជាទីកើតនៃដើមឈូក អធិប្បាយថា ខ្ញុំបាន ចូលទៅកណ្តាលស្រះ ដែលប្រដាប់ដោយគុម្ព និងព្រៃឈូក ។ ពាក្យ ដ៏សេសក្នុងទីទាំងពួង មានអត្ថងាយយល់ហើយ ។