អដ្ឋកថាសុធាបិណ្ឌិយត្ថេរាបទាន
អបទានរបស់ព្រះសុធាបិណ្ឌិយត្ថេរ មានពាក្យផ្តើមថា បូជារហេ បូជយតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កាលព្រះមានព្រះភាគទ្រង់គង់ព្រះជន្ម នៅ មិនអាចបំពេញបុណ្យបាន កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ហើយ កាលមហាជននាំគ្នាសាងព្រះចេតិយ ដើម្បីដាក់ព្រះធាតុរបស់ព្រះមាន ព្រះភាគ កុលបុត្តនោះ បានថ្វាយបាយ-អ-កចេតិយនោះ ។ ដោយ បុញ្ញកម្មនោះ តាំងអំពីកប មក កុលបុត្តនោះ មិនធ្លាប់ជួបអបាយ ៤ សោយតែទេវសម្បត្តិក ្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា បូជារហេ បូជយតោ ដូច្នេះជាដើម ។ ក្នុងពាក្យទាំងនោះ មានអធិប្បាយដូចតទៅនេះ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរិយសាវ័ក អាចារ្យ ឧបជ្ឈាយ៍ មាតា បិតា និងគ្រូជាដើម ឈ្មោះថា បូជារហបុគ្គល បុគ្គលណាម្នាក់ សូម្បីមានអានុភាពធំ ក៏មិនអាចធ្វើការរាប់ នូវចំណែកបុណ្យរបស់បុគ្គលដែលគួរបូជាទាំងនោះ ដោយសក្ការៈ មានកម្រង ផ្កា ផ្កាឈូក សំពត់ គ្រឿងអាភរណៈ និងបច្ច័យ ៤ ជាដើម រាប់ពាន់ រាប់ សែនជាដើម ។