អដ្ឋកថាសុបីឋិយត្ថេរាបទាន
អបទានរបស់ព្រះសុចិន្តិកត្ថេរ មានពាក្យផ្តើមថា តិស្សស្ស លោកនាថស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដើម្បីជាឧបនិស្ស័យនៃព្រះនិព្វានក្នុងអនេកជាតិ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បានថ្វាយតាំងដែលមានតម្លៃច្រើន ជាតាំងដែលបរិសុទ្ធ ស្អាតល្អ ដើម្បីជាទីគង់របស់ព្រះសាស្តា ។ ដោយ បុញ្ញកម្មនោះ កុលបុត្តនោះសោយសុខក្នុងសុគតិ អន្ទោលទៅក្នុងភពនោះៗ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ លោកសម្រេចអរហត្តផលហើយ រពឫកដល់បុព្វកម្ម កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា តិស្សស្ស លោកនាថស្ស ដូច្នេះជាដើម ។ ពាក្យទាំងអស់នោះ មានអត្ថ ងាយយល់ហើយ ។