អឌ្ឍចេលកត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 407

ខ្ញុំជាបុគ្គលពេញទៅដោយសេចក្តីទ័លក្រ ដល់នូវភាពគួរ គេអាណិតក្រៃពេក ខ្ញុំបានប្រគេនសំពត់ពាក់កណ្តាល ចំពោះព្រះមាន ព្រះភាគ ព្រះនាមតិស្សៈ ។ លុះខ្ញុំថ្វាយសំពត់ពាក់កណ្តាល រួចហើយ បានរីករាយក្នុងស្ថានសួគ៌ អស់មួយកប្ប មិនតែ បុណ្ណោះ ខ្ញុំបានធ្វើកុសលកម្ម ( ដទៃទៀត ) ក្នុងកប្បទាំងឡាយ ដ៏សេសផង ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយសំពត់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការថ្វាយសំពត់ ។ ក្នុងកប្បទី ៥១ ខ្ញុំបានជាក្សត្រចក្រពត្តិ ជាធំជាងពួកជន ព្រះនាមសមន្តាឱទនៈ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអឌ្ឍចេលកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។