អដ្ឋកថាអឌ្ឍចេលកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 408

អបទានរបស់ព្រះអឌ្ឍចេលកត្ថេរ មានពាក្យផ្តើមថា តិស្សស្សាហំ ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងផ្ទះរបស់ត្រកូលអ្នក ក្រីក្រ ព្រោះអកុសលកម្មឯណានីមួយ ចម្រើនវ័យហើយ ស្តាប់ព្រះធម្មទេសនា មានចិត្តជ្រះថ្លា បានថ្វាយសំពត់ពាក់កណ្តាល ដើម្បីធ្វើចីវរ ដោយ បីតិ និងសោមនស្សនោះៗ ឯង កុលបុត្តនោះអស់ជីវិតហើយ ទៅកើតក្នុង ស្ថានសួគ៌ សោយសម្បត្តិក្នុងកាមាវចរសួគ៌ ៦ ជាន់ ចុតិចាកស្ថានសួគ៌ នោះហើយ សោយចក្រពត្តិសម្បត្តិ ដែលជាកំពូលនៃមនុស្សសម្បត្តិ ក្នុងពួក មនុស្សច្រើនជាតិ ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលស្តុកស្តម្ភមួយ កន្លែង ចម្រើនវ័យហើយ ស្តាប់នូវព្រះធម្មទេសនារបស់ព្រះសាស្តា មានចិត្ត ជ្រះថ្លា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលជាខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា តិស្សស្សាហំ ភគវតោ ដូច្នេះជាដើម ។ ពាក្យទាំងអស់ មានអត្ថងាយ យល់ហើយ ។