សូចិទាយកត្ថេរាបទានទី ៤
ក្បាលទី 60 · ទំព័រ 409
ក្នុងជាតិមុន ខ្ញុំកើតជាជាងដែក ក្នុងបុរីដ៏ប្រសើរ ឈ្មោះ ពន្ធុមៈ ខ្ញុំបានថ្វាយម្ជុលដល់ព្រះវិបស្សី ព្រះអង្គស្វែងរកនូវគុណ ដ៏ធំ ។ ញាណ ( របស់ខ្ញុំ ) ស្មើចុងនៃកែវវជីរ ប្រាកដដូច្នោះ កើតប្រាកដ ដោយកម្មនោះ ខ្ញុំមានរាគៈវិនាសហើយ មានចិត្ត រួចស្រឡះហើយ ដល់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ ។ អតីតភព បច្ចុប្បន្នភព អនាគតភពទាំងអស់ណា ខ្ញុំពិចារណា ឃើញភពទាំងអស់នោះដោយញាណ នេះជាផលនៃការថ្វាយ ម្ជុល ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមវជីរាស់មៈដូចគ្នា បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសូចិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។