អដ្ឋកថាគន្ធមាលិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 413

អបទានរបស់ព្រះគន្ធមាលិយត្ថេរ មានពាក្យផ្តើមថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ជាអ្នកមានទ្រព្យច្រើន មានភោគៈច្រើន ។ កុលបុត្តនោះជ្រះថ្លាក្នុង ព្រះសាស្តា ប្រមូលនូវគ្រឿងក្រអូបជាច្រើន មានខ្លឹមចន្ទន៍ កំញាន កបូ៌រ និងក្រស្នាជាដើម សាងព្រះស្តូបក្រអូបថ្វាយព្រះសាស្តា ។ ខាងលើព្រះស្តូប ប្រក់ដោយផ្កាម្លិះ ហើយធ្វើការថ្វាយបង្គំព្រះពុទ្ធដោយអង្គ ៨ ដោយបុញ្ញកម្ម នោះ កុលបុត្តនោះ សោយសម្បត្តិក្នុងទេវតា និងមនុស្សទាំងឡាយ ។ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង សម្បូរដោយទ្រព្យ សម្បត្តិ ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះជាដើម ។ ពាក្យទាំងអស់ មានអត្ថងាយ យល់ហើយ ។