តិបុប្ផិយត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 414

ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញ ដើមច្រនៀង ( ជាពោធិព្រឹក្ស ) មានពណ៌ខេវោបំព្រង ហើយ ខ្ញុំរោយផ្កា ៣ ទង ( ត្រង់គល់ច្រនៀងនោះ ) ។ កាលនោះ ខ្ញុំ រើសស្លឹកស្ងួតៗ យកទៅចោលខាងក្រៅ ហើយថ្វាយបង្គំដើម ច្រនៀងនោះ ដូចជាថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជា លោកនាយក ទ្រង់ស្អាតខាងក្នុង ស្អាតខាងក្រៅ មានព្រះហ្ឫទ័យ ផុតស្រឡះ ( ចាកកិលេស ) មិនមានអាសវៈ ក្នុង ទីចំពោះមុខ ហើយធ្វើកាលកិរិយាក្នុងទីនោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាដើមពោធិព្រឹក្ស ក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាដើម ពោធិព្រឹក្ស ។ ក្នុងកប្បទី ៣០ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៣ ដង ព្រះនាមសមន្តបាសាទិកៈដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។