មធុបិណ្ឌិកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 417

ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ ប្រសើរជាង ពួកឥសី គួរទទួលនូវគ្រឿងបូជាក្នុងព្រៃធំ ជាទីស្ងាត់មិនមាន សំឡេង មិនមានការវឹកវរ ទ្រង់ជាមហានាគ មានទុក្ខរលត់ហើយ ជាបុរសអាជានេយ្យដ៏ប្រសើរ ទ្រង់រុងរឿងដូចផ្កាយព្រឹក្ស មាន ពួកទេវតានមស្ការហើយ ។ សេចក្តីត្រេកអររបស់ខ្ញុំ មានប្រមាណ ច្រើនកើតឡើងមុន ញាណក៏កើតឡើងក្នុងវេលានោះដែរ ខ្ញុំថ្វាយ ទឹកឃ្មុំចំពោះព្រះសាស្តា ដែលទើបចេញអំពីសមាធិ ។ ខ្ញុំមានចិត្ត ជ្រះថ្លា ថ្វាយបង្គំព្រះបាទារបស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ដោយសិរ្សៈ ហើយបែរមុខទៅទិសខាងកើត ដើរចេញទៅ ។ ក្នុង កប្បទី ៣៤ ខ្ញុំកើតជាស្តេចឈ្មោះសុទស្សនៈ មានទឹកឃ្មុំហូរចេញ អំពីក្រអៅឈូក ( ស្រក់ចុះទៅ ) ក្នុងភោជន ក្នុងវេលានោះ ទាំងភ្លៀងទឹកឃ្មុំ ក៏បង្អុរចុះ នេះជាផលនៃបុព្វកម្ម ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំថ្វាយទឹកឃ្មុំ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទឹកឃ្មុំ ។ ក្នុងកប្បទី ៣២ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៤ ដង ព្រះនាម សុទស្សនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះមធុបិណ្ឌិកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។