អដ្ឋកថាមធុបិណ្ឌិកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 419

អបទានរបស់ព្រះមធុបិណ្ឌិកត្ថេរ មានពាក្យផ្តើមថា វិវនេ កាន់នេ ទិស្វា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតជាព្រាន អាស្រ័យនៅក្នុង ព្រៃធំ ។ ក្នុងកាលនោះ កុលបុត្តនោះ បានឃើញព្រះមានព្រះភាគព្រះនាម សិទ្ធត្ថៈ ដែលប្រកបដោយការត្រេកអរក្នុងវិវេក បានថ្វាយទឹកឃ្មុំ មាន រសឆ្ងាញ់ ដល់ព្រះមានព្រះភាគអង្គនោះ ដែលចេញអំពីសមាធិហើយ កុលបុត្តនោះ មានចិត្តជ្រះថ្លាក្នុងព្រះមានព្រះភាគ ថ្វាយបង្គំហើយ ចៀស ចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះសោយសម្បត្តិ ត្រាច់ទៅក្នុង ទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល មួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរ បុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា វិវនេ កាន់នេ ទិស្វា ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា វិវនេ សេចក្តីថា ព្រៃដែលផ្សាយទៅដោយ ពិសេស ឈ្មោះថា វិវន បានដល់ ព្រៃដែលមិនមានសំឡេងដំរី សេះ រថ និងសំឡេងស្គរ និងប្រាសចាកវត្ថុកាម និងកិលេសកាម ភ្ជាប់សេចក្តីថា ក្នុងព្រៃធំ ពោល គឺព្រៃជ្រៅដែលឥតសំឡេង ។ បទថា ឱសធឹវ និរោចន្តំ សេចក្តីថា ឈ្មោះថា ឱសធ ព្រោះញ៉ាំងនូវការចង់បាន ការប្រាថ្នារបស់ជន ដែលសាងសេចក្តីចម្រើនឲ្យសម្រេច ។