អដ្ឋកថាសេនាសនទាយកត្ថេរាបទាន
អបទានរបស់ព្រះសេនាសនទាយកត្ថេរ មានពាក្យផ្តើមថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា កាលព្រះមានព្រះភាគយាងមកកាន់ ជាយព្រៃដែលជាលំនៅរបស់ខ្លួន បានថ្វាយបង្គំ ហើយក្រាលកម្រាល ធ្វើដោយស្មៅថ្វាយ ។ ជុំវិញទីគង់របស់ព្រះមានព្រះភាគ បានបូជាដោយផ្កា បាំងជុំវិញដោយផ្កា ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ សោយសម្បត្តិទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះមានព្រះភាគ បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលខាងក្រោយ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះជាដើម ។ ពាក្យទាំងអស់នោះ មាន អត្ថងាយយល់ហើយ ព្រោះមានន័យដូចពោលខាងដើមនោះឯង ។