ពុទ្ធុបដ្ឋាកត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 425

ខ្ញុំកើតជាអ្នកផ្លុំស័ង្ខ ជាអ្នកប្រកបដោយការបម្រើ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាព្រះសុគត ព្រះអង្គស្វែងរក នូវគុណដ៏ធំជានិច្ច ។ ខ្ញុំតែងជួបផលនៃការបម្រើ ព្រះលោកនាថ ទ្រង់ប្រកបដោយតាទិគុណ គឺតូរ្យតន្រ្តី ៦០ ពាន់ តែងចោមរោម ខ្ញុំសព្វៗ កាល ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានបម្រើព្រះពុទ្ធ ជាមហាឥសី ក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៦ ដង ព្រះនាមមហានិគ្ឃោសៈដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះពុទ្ធុបដ្ឋាកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន សុធាបិណ្ឌិយត្ថេរាបទាន ១ សុបីឋិយត្ថេរាបទាន ១ អឌ្ឍចេលកត្ថេរាបទាន ១ សូចិទាយកត្ថេរាបទាន ១ គន្ធមាលិយត្ថេរាបទាន ១ តិបុប្ផិយត្ថេរាបទាន ១ មធុបិណ្ឌិយត្ថេរាបទាន ១ សេនាសនទាយកត្ថេរាបទាន ១ វេយ្យាវច្ចកត្ថេរាបទាន ១ ពុទ្ធុបដ្ឋាកត្ថេរាបទាន ១ ឯគាថាមានចំនួន ៩០ គត់ ដែលលោក សម្តែងហើយ ក្នុងវគ្គនេះ ។ ពុទ្ធវគ្គជាបឋម ១ សីហាសនិយវគ្គ ១ សុភូតិវគ្គ ១ កុណ្ឌធានវគ្គ ១ ឧបាលិវគ្គ ១ វីជនីវគ្គ ១ សកចិត្តនិយវគ្គ ១ នាគសមាលវគ្គ ១ តិមិរបុប្ផិយវគ្គ ១ ជាគម្រប់ ១០ និងសុធាវគ្គ មានគាថា ១៤៥៥ ។ ពុទ្ធវគ្គទសកៈ ចប់ បឋមសតកៈ ចប់