អដ្ឋកថាពុទ្ធុបដ្ឋាកត្ថេរាបទាន
អបទានរបស់ព្រះពុទ្ធុបដ្ឋាកត្ថេរ មានពាក្យផ្តើមថា វិបស្សិស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងត្រកូលអ្នកផ្លុំស័ង្ខ ចម្រើន វ័យហើយ បានជាអ្នកឈ្លាសក្នុងសិប្បៈ គឺក្នុងការផ្លុំស័ង្ខ ។ កុលបុត្តនោះ ផ្លុំស័ង្ខថ្វាយព្រះមានព្រះភាគអស់កាលជានិច្ច បូជាដោយសំឡេងស័ង្ខនោះឯង ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ មានឈ្មោះល្បីល្បាញប្រាកដទៅក្នុងទីគ្រប់ស្ថាន ។ ក្នុងពុទ្ធុប្បាទកាល នេះ កើតក្នុងត្រកូលដែលមានកេរ្តឈ្មោះមួយកន្លែង ចម្រើនវ័យហើយ ប្រាកដឈ្មោះថា មធុស្សរៈ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរ បុន្មាន ក៏បានជាព្រះអរហន្ត ។ ខាងក្រោយ លោកប្រាកដឈ្មោះថា មធុរស្សរត្ថេរ ដូច្នោះ ។ ថ្ងៃមួយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា វិបស្សិស្ស ភគវតោ ដូច្នេះជាដើម ។ ពាក្យនោះ ខ្ញុំបានអធិប្បាយហើយខាងដើមនោះ ឯង ។ បទថា អហោសឹ សង្ខធម៌កោ គប្បីជ្រាបថា ឈ្មោះថា ស័ង្ខ ព្រោះជីក អធិប្បាយថា ត្រាច់ទៅត្រង់មាត់ច្រាំងក្នុងសមុទ្ទ ។ ឈ្មោះថា សង្ខធមក ព្រោះផ្លុំស័ង្ខនោះ គឺធ្វើសំឡេងឲ្យកងរំពង អធិប្បាយថា ខ្ញុំនោះ បានជាអ្នកផ្លុំស័ង្ខនោះឯង ។ ពាក្យដ៏សេសក្នុងទីទាំងពួង មានអត្ថងាយ យល់ហើយ ។