ភិក្ខទាយិវគ្គោ
ខ្ញុំបានឃើញព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ទ្រង់គួរ ទទួលគ្រឿងបូជា ទ្រង់ចេញចាកព្រៃធំ គឺតណ្ហាមកកាន់ព្រះ និព្វាន ។ ខ្ញុំទៅតាមស្នាមព្រះបាទានៃព្រះពុទ្ធ ទ្រង់ញ៉ាំងជនឲ្យ រលត់ទុក្ខ ហើយបានថ្វាយភិក្ខាមួយវែក ដល់ព្រះមហេសីព្រះនាម សិទ្ធត្ថៈ ទ្រង់មានប្រាជ្ញា មានព្រះហប្ញទ័យស្ងប់រម្ងាប់ មាន ព្យាយាមច្រើន ទ្រង់មិនញាប់ញ័រដោយលោកធម៌ សេចក្តីត្រេកអរ របស់ខ្ញុំ មានប្រមាណច្រើន ចំពោះព្រះពុទ្ធ ជាអាទិច្ចពន្ធុ ។ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ ភិក្ខា ។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាតិ ព្រះនាមមហារេណុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះភិក្ខទាយកត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។