ញាណសញ្ញិកត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 433

( ខ្ញុំបានឃើញ ) នូវព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស ទ្រង់ដូចអាជានេយ្យដ៏ប្រសើរ ឬទ្រង់ដូចដីរីឈ្មោះមាតង្គៈ ដែល ចុះប្រេង ៣ យ៉ាង ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់ញ៉ាំងទិស ទាំងពួងឲ្យភ្លឺច្បាស់ ទ្រង់ដូចដើមសាលរាជ មានផ្ការីកហើយ ទ្រង់ជាច្បងក្នុងត្រៃលោក ទ្រង់ឧត្តមជាងនរៈ ទ្រង់ស្តេចនិមន្ត ទៅតាមច្រក បានញ៉ាំងចិត្តខ្ញុំឲ្យជ្រះថ្លាក្នុងញាណ ( របស់ព្រះអង្គ ) ខ្ញុំបានផ្គងអញ្ជលី មានចិត្តជ្រះថ្លា មានចិត្តរីករាយ ហើយថ្វាយបង្គំ ព្រះសិទ្ធត្ថៈ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃសេចក្តីសម្គាល់ក្នុងញាណ ។ ក្នុងកប្បីទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ជាស្តេចឧត្តមជាងជន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះញាណសញ្ញិកត្ថេរមានអាយុ បានសម្តែង ហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។