អដ្ឋកថាញាណសញ្ញិកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 434

អបទានរបស់ព្រះញាណសញ្ញិកត្ថេរ មានពាក្យផ្តើមថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះ ។ អ្វីជាអត្ថុប្បត្តិហេតុក្នុងរឿងនេះ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបាន ធ្វើហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យ នៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើត ក្នុងផ្ទះមានត្រកូល ចម្រើនវ័យហើយ កើតនូវសទ្ធា មានចិត្តសាទរ មាន ការអាល័យក្នុងការស្តាប់ព្រះសទ្ធម្ម បញ្ជូនញាណទៅតាមក្រសែព្រះធម្មទេសនារបស់ព្រះមានព្រះភាគ ជ្រះថ្លាក្នុងញាណរបស់ព្រះសាស្តា ព្រោះភាព ដែលខ្លួនជាអ្នកឲ្យនូវការសម្គាល់ក្នុងសំឡេង ទើបធ្វើការថ្វាយបង្គំដោយ អង្គ ៥ និងអង្គ ៨ ហើយចៀសចេញទៅ ។ កុលបុត្តនោះចុតិចាកអត្តភាព នោះហើយ កើតក្នុងទេវលោក សោយទិព្វសម្បត្តិក្នុងឆកាមាវចរទេវលោក នោះ ចុតិចាកទេវលោកនោះហើយ កើតក្នុងមនុស្សលោក សោយចក្រពត្តិសម្បត្តិជាដើម ដែលជាសម្បត្តិដ៏ប្រសើរក្នុងមនុស្សលោកនោះ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដែលសម្បូរដោយទ្រព្យសម្បត្តិច ម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជា ព្រះអរហន្ត ។ ក្រោយមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថដូចពោលហើយ នោះឯង ។ បទថា និសភាជានិយំ យថា សេចក្តីថា គោដែលជាមេហ្វូង របស់គោ ១ សែន ហៅថា និសភ គោនិសភៈនោះផង ជាគោអាជានេយ្យ ផង ឈ្មោះថា និសភាជានិយៈ ព្រោះប្រសើរបំផុត ឧត្តមបំផុត អធិប្បាយ ថា ព្រះមានព្រះភាគដូចគោអាជានេយ្យ ។