អដ្ឋកថាឧប្បលហត្ថិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 437

អបទានរបស់ព្រះឧប្បលហត្ថិយត្ថេរ មានពាក្យផ្តើមថា តិវរាយំ និវាសីហំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូលមាលាការ ចម្រើន វ័យហើយ លក់ផ្កាជាច្រើនចិញ្ចឹមជីវិត ដោយការងារនៃមាលាការរស់នៅ ។ ក្រោយមក ថ្ងៃមួយ ឃើញព្រះមានព្រះភាគ មានរស្មីរុងរឿងកំពុងយាងទៅ ដូចកែវមណីមានតម្លៃច្រើន ទើបបូជាដោយផ្កាឧប្បលក្រហម ។ កុលបុត្ត នោះចុតិចាកអត្តភាពនោះហើយ សោយបុញ្ញសម្បត្តិក្នុងសុគតិ ដោយបុញ្ញកម្មនោះឯង ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យ ហើយ កើតនូវសទ្ធាបួសហើយ មិនយូរប៉ុន្មានក៏បានជាព្រះអរហន្ត ។ ក្នុង កាលខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា តិវរាយំ និវាសីហំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា តិវរា បានដល់ នគរដែលសាងដោយបិទ ការសញ្ចរទៅមក ៣ ដង ខ្ញុំនៅក្នុងតិវរានគរនោះ ឬនៅក្នុងផ្ទះដែលជាលំនៅ របស់ខ្លួន ។ បទថា អហោសឹ មាលិកោ តទា សេចក្តីថា ក្នុងកាលនោះ គឺក្នុងសម័យដែលបំពេញបុញ្ញសម្ភារ ដើម្បីប្រយោជន៍ដល់ព្រះនិព្វាន ខ្ញុំជា នាយមាលាការ ធ្វើការលក់ផ្កាចិញ្ចឹមជីវិត ។ បទថា បុប្ផហត្ថមទាសហំ សេចក្តីថា ខ្ញុំឃើញព្រះមានព្រះភាគ ព្រះនាម សិទ្ធត្ថៈ បានថ្វាយផ្កាឧប្បលមួយក្តាប់ធ្វើការបូជា ។ ពាក្យដ៏សេសក្នុងទី ទាំងពួង មានអត្ថងាយយល់ហើយ ។