មុដ្ឋិបុប្ផិយត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 442

ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា ឈ្មោះសុទស្សនៈ បានឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ ជាច្បងក្នុង លោក ទ្រង់ប្រសើរជាងពួកនរៈ ។ ខ្ញុំកាន់យកផ្កាម្លិះ បូជាចំពោះ ព្រះបទុមុត្តរៈ ខ្ញុំមានចក្ខុស្អាត មានចិត្តរីករាយ បានសម្រេច ទិព្វចក្ខុ ។ ខ្ញុំមិនដែលទៅកាន់ទុគ្គតិអស់ ១ សែនកប្ប ដោយ ពុទ្ធបូជានេះផង ដោយការតម្កល់ចិត្តផង ។ ក្នុងកប្បទី ៣៦ អំពី កប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមទេវុត្តរ ដូចគ្នា មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះមុដ្ឋិបុប្ផិយត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។