ឧទកបូជកត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 445

ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ស្តេចនិមន្តទៅព្ធដ៏អាកាស រុងរឿងដូចភ្លើងឆេះឆ្នាំងខ្លាញ់ ឬដូចភ្លើងកំពុងឆេះភ្លឺរន្ទាល ។ ខ្ញុំ កាន់យកទឹកដោយដៃ សាចទៅនាអាកាស ព្រះពុទ្ធមានព្យាយាម ធំ ប្រកបដោយសេចក្តីករុណាចំពោះខ្ញុំ ទ្រង់ក៏ទទួល ( នូវទឹក នោះ ) ព្រះសាស្តាព្រះនាមបទុមុត្តរៈ ស្ថិតនៅនាអាកាស ទ្រង់ ជ្រាបនូវតម្រិះរបស់ខ្ញុំ ហើយទ្រង់សម្តែងគាថាទាំងនេះថា ក្នុង ១ សែនកប្ប អ្នកនឹងមិនទៅកាន់ទុគ្គតិ ដោយការថ្វាយទឹកនេះផង ដោយការញ៉ាំងបីតិឲ្យកើតឡើងផង ។ បពិត្រព្រះអង្គជាធំជាង សត្វជើង ២ ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ ខ្ញុំព្រះអង្គ លះបង់នូវការឈ្នះ និងការឆ្ងាញ់ហើយ បានដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ ។ ក្នុងកប្បទី ១៦៥ អំពីកប្បនេះ ខ្ញុំ បានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ទ្រង់ព្រះនាមសហស្សរាជដូចគ្នា ទ្រង់ផ្សាយអាណាចក្រទល់នឹងសមុទ្ទទាំង ៤ ទ្រង់ជាធំជាង ពួកជន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះឧទកបូជកត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។