នឡមាលិយត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 448

ព្រះបទុមុត្តរសម្ពុទ្ធ ជាច្បងក្នុងលោក ជាតាទិបុគ្គល ទ្រង់គង់លើកម្រាលស្មៅ មានព្រះហប្ញទ័យស្ងប់រម្ងាប់ ទ្រង់មិន ញាប់ញ័រដោយលោកធម៌ ។ ខ្ញុំកាន់យកផ្កាបបុស ចងធ្វើជាផ្លិត បង្អោនថ្វាយព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើង ២ ព្រះអង្គមិន ញាប់ញ័រដោយលោកធម៌ ។ ព្រះសព្វញ្ញូជាលោកនាយក ទ្រង់ ទទួលផ្លិតហើយ ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ទើបទ្រង់សម្តែង គាថានេះថា កាយរបស់តថាគតរលត់ទុក្ខហើយ សេចក្តីក្តៅក្រហាយ មិនមានឡើយ យ៉ាងណាមិញ ចិត្តរបស់អ្នក ចូររួច ស្រឡះចាកភ្លើងទាំង ៣ ប្រការយ៉ាងនោះដែរ ។ ទេវតាណាមួយ អាស្រ័យដើមឈើ ទេវតាទាំងអស់នោះ មកប្រជុំគ្នា ( ដោយ បំណងថា ) ពួកយើងនឹងស្តាប់នូវពុទ្ធវចនៈ ដែលញ៉ាំងទាយកឲ្យ រីករាយ ។ ឯព្រះមានព្រះភាគ មានពួកទេវតាចោមរោម ទ្រង់ គង់លើកម្រាលនោះ ទ្រង់ញ៉ាំងទាយកឲ្យរីករាយ ហើយសម្តែង នូវគាថាទាំងនេះថា កុលបុត្តនេះ នឹងកើតជាស្តេចចក្រពត្តិ មាន នាមថាសុព្វតរាជ ដោយការថ្វាយនូវផ្លិតនេះផង ដោយការតម្កល់ ចិត្តផង កុលបុត្តនោះ ជាបុគ្គលត្រូវកុសលមូលដាស់តឿន ហើយនឹងបានជាស្តេចចក្រពត្តិទៀត មាននាមថា មាលុតរាជ ដោយសេសផលនៃកម្មនោះ ។ ក្នុង ១ សែនកប្ប កុលបុត្តនេះ មិនដែលទៅកាន់ទុគ្គតិ ដោយការថ្វាយផ្លិតនេះផង ដោយការរាប់អាន ដ៏ធំទូលាយផង ។ ក្នុង ៣ ហ្មឺនកប្ប នឹងបានជាក្សត្រ ៣៨ ជាតិ ក្សត្រទាំងនោះ ព្រះនាមថាសុព្វតរាជ ក្នុង ២៩០០០ កប្ប បានជាក្សត្រ ៨ ជាតិ ទ្រង់ព្រះនាមមាលុតរាជ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។