អដ្ឋកថាអាសនុបដ្ឋាយកត្ថេរាបទាន
អបទានរបស់ព្រះអាសនុបដ្ឋាយកត្ថេរ មានពាក្យផ្តើមថា កាន់នំ វនមោគ្គយ្ហ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងផ្ទះមានត្រកូល នៅគ្រប់គ្រង ផ្ទះ ឃើញទោសក្នុងការនៅគ្រប់គ្រងផ្ទះ លះនូវការគ្រប់គ្រងផ្ទះ ចេញ បួសជាតាបស នៅក្នុងព្រៃហិមពាន្ត ឃើញព្រះមានព្រះភាគយាងទៅក្នុងទីនោះ មានសេចក្តីជ្រះថ្លា បានថ្វាយសីហាសនៈ ហើយកាន់យកបាច់ផ្កាមក បូជាព្រះមានព្រះភាគ ដែលគង់លើអាសនៈនោះ ធ្វើប្រទក្សិណហើយចៀស ចេញទៅ ។ ដោយបុញ្ញកម្មនោះ លោកអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ជាអ្នកមានត្រកូលខ្ពស់ ដល់ព្រមដោយទ្រព្យសម្បត្តិក្នុងភពដែល ខ្លួនកើតហើយ តមក គឺក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជា ព្រះអរហន្ត ។ លោកបានជាព្រះអរហន្តហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា កាន់នំ វនមោគ្គយ្ហ ដូច្នេះជាដើម ។ ពាក្យទាំងអស់ នោះ មានអត្ថដូចពោលហើយខាងដើមនោះឯង ។