អដ្ឋកថាពិឡាលិទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 456

អបទានរបស់ព្រះពិឡាលិទាយកត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ដល់ នូវភាពជាអ្នកដឹងក្តីហើយ នៅគ្រប់គ្រងផ្ទះ ឃើញទោសក្នុងការនៅគ្រប់គ្រង ផ្ទះ ទើបលះនូវការគ្រប់គ្រងផ្ទះ ចេញបួសជាតាបសក្នុងព្រៃហិមពាន្ត ជាអ្នក ប្រាថ្នាតិច សន្តោសក្រៃលែង ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយមើមដំឡូង ជាដើម ។ កាលនោះ ព្រះមានព្រះភាគបទុមុត្តរៈ បានយាងទៅកាន់ព្រៃ ហិមពាន្តនោះ ដើម្បីអនុគ្រោះកុលបុត្តនោះ កុលបុត្តនោះឃើញព្រះសាស្តា ហើយ ជ្រះថ្លា ថ្វាយបង្គំហើយ កាន់យកមើមដំឡូងដាក់ក្នុងបាត្រ ។ ព្រះតថាគត កាលធ្វើឲ្យកុលបុត្តនោះកើតនូវសោមនស្ស ទើបសោយមើមដំឡូង នោះ ដើម្បីជាការអនុគ្រោះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះចុតិចាក អត្តភាពនោះហើយ សោយសម្បត្តិទាំងពីរ ក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យហើយ ជ្រះថ្លាក្នុង ព្រះសាស្តា ទើបចេញបួសក្នុងសាសនា មិនយូរបុន្មា ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់កុសលកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា ហិមវន្តស្សាវិទូរេ ដូច្នេះជាដើម ។