រេណុបូជកត្ថេរាបទានទី ១០
ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ទ្រង់ដូចព្រះអាទិត្យ មានរស្មីច្រើន ញ៉ាំងទិសទាំងពួងឲ្យភ្លឺស្វាង ឬដូចព្រះចន្រ្ទពេញ វង់ ទ្រង់មានពួកសាវ័កចោមរោម ដូចផែនដីមានសមុទ្ទ ( ព័ទ្ធ ជុំវិញ ) ខ្ញុំយកលម្ហងផ្កាខ្ទឹងទាំងឡាយ បូជាចំពោះព្រះវិបស្សី ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាលំអង ផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៤៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ទ្រង់ព្រះនាម រេណុរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះរេណុបូជកត្ថេរមានអាយុ បានសម្តែង ហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន ភិក្ខទាយកត្ថេរាបទាន ១ ញាណសញ្ញិកត្ថោបទាន ១ ឧប្បលហត្ថិយត្ថេរាបទាន ១ បទបូជកត្ថេរាបទាន ១ មុដ្ឋិបុប្ផិយត្ថេរាបទាន ១ ឧទកបូជកត្ថេរាបទាន ១ នឡមាលិយត្ថេរាបទាន ១ អាសនុបដ្ឋាយកត្ថេរាបទាន ១ ពិឡាលិទាយកត្ថេរាបទាន ១ រេណុបូជកត្ថេរាបទាន ១ មានគាថា ៦៦ ។