អដ្ឋកថារេណុបូជកត្ថេរាបទាន
អបទានរបស់ព្រះរេណុបូជកត្ថេរ មានពាក្យផ្តើមថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូល ចម្រើន វ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា ដល់នូវភាពជាអ្នកដឹងក្តីហើយ ឃើញព្រះមាន ព្រះភាគរុងរឿងដូចគំនរភ្លើង មានចិត្តជ្រះថ្លា កាន់យកកេសរផ្កាខ្ទឹងបូជាលំដាប់ នោះ ព្រះមានព្រះភាគទ្រង់បានធ្វើអនុមោទនា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ ចុតិចាកអត្តភាពនោះហើយ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយសម្បត្តិទាំងពីរ បាន ទទួលការបូជាគ្រប់ភពដែលខ្លួនកើត ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា ដោយ កម្លាំងនៃវាសនារបស់ខ្លួនបួសក្នុងសាសនា មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ឃើញបុព្វកម្មរបស់ខ្លួនដោយទិព្វចក្ខុ កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថដូចពោលហើយខាងដើម នោះឯង ។ បទថា សតរំសឹវ ភាណុមំ សេចក្តីថា រង្សី គឺរស្មីមានប្រមាណ ១០០ គឺមានចំនួន ១០០ របស់ព្រះអាទិត្យណាមាន ព្រះអាទិត្យនោះ ឈ្មោះថា សតរំសិ ។ លោកពោល សតរំសី ដើម្បីងាយស្រួលក្នុងការចងគាថា អធិប្បាយថា មានរស្មីច្រើនរយ ច្រើនសែន រស្មី លោកហៅថា ភាណុ ។ ពន្លឺ គឺរស្មីរបស់បុគ្គលណាមាន បុគ្គលនោះ ឈ្មោះថា ភាណុម សេចក្តីថា ខ្ញុំបានឃើញព្រះមានព្រះភាគព្រះនាមវិបស្សី ជាបុគ្គលដូចព្រះអាទិត្យ ពោលគឺ ជាបុគ្គល