អដ្ឋកថាមហាបរិវារត្ថេរាបទាន
អបទានរបស់ព្រះមហាបរិវារត្ថេរ មានពាក្យផ្តើមថា វិបស្សី នាម ភគវា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវិបស្សីកើតឡើង កុលបុត្តនោះកើតក្នុង កំណើតយក្ស មានយក្សច្រើនសែនជាបរិវារ សោយទិព្វសុខក្នុងកោះតូចៗ មួយកន្លែង ។ ត្រង់កោះនោះ មានវិហារប្រដាប់ដោយព្រះចេតិយមួយខ្នង ដ៏ស្អាត ។ ព្រះមានព្រះភាគ យាងទៅត្រង់វិហារនោះ ។ កាលនោះឯង សេនាបតីយក្សមើលឃើញព្រះមានព្រះភាគអង្គនោះ យាងទៅវិហារនោះ ទើបកាន់យកសំពត់ទិព្វច្រើនផ្ទាំង ថ្វាយបង្គំព្រះមានព្រះភាគ ដែលទ្រង់យាង ទៅ ហើយបូជាដោយសំពត់ទិព្វទាំងឡាយ យក្ស មួយអន្លើដោយបរិវារ ក៏បានដល់ព្រះពុទ្ធជាសរណៈ ។ ដោយបុញ្ញកម្មនោះ យក្សនោះ មួយអន្លើ ដោយបរិវារ ចុតិអំពីទីនោះហើយ បានទៅកើតក្នុងទេវលោកខ្លះ មនុស្សលោកខ្លះ សោយសេចក្តីសុខក្នុងកាមាវចរសួគ៌ ៦ ជាន់ ។ ក្នុងកាលតមក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា ទើបចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួនហើយ កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា វិបស្សី នាម ភគវា ដូច្នេះជាដើម ។ ក្នុងពាក្យទាំងនោះ មានអធិប្បាយថា ឈ្មោះថា វិបស្សី ព្រោះអត្ថថា រមែងឃើញបរមត្ថធម៌យ៉ាងពិសេស គឺព្រះនិព្វាន ។ ម្យ៉ាងទៀត ឈ្មោះថា វិបស្សី ព្រោះអត្ថថា រមែងឃើញពោធិបក្ខិយធម៌ ៣៧ ប្រការ មានសតិប្បដ្ឋាន ជាដើម គ្រប់យ៉ាងបានជាក់ច្បាស់ ម្យ៉ាងទៀត ឈ