អដ្ឋកថាសុមង្គលត្ថេរាបទាន
អបទានរបស់ព្រះសុមង្គលត្ថេរ មានពាក្យផ្តើមថា អត្ថទស្សី ជិនវរោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតជារុក្ខទេវតា ក្នុងទីជិតស្រះ មួយកន្លែង សម័យនោះ ព្រះមានព្រះភាគយាងចេញអំពីវិហារ មានបំណង នឹងស្រង់ទឹក ទើបយាងទៅកាន់ច្រាំងនៃស្រះនោះ ទ្រង់ស្រង់ទឹកត្រង់ស្រះ នោះហើយ មានចីវរមួយជាន់ ប្រថាប់ឈរដូចព្រហ្ម ល្អរុងរឿងដូចព្រះ អាទិត្យបញ្ចេញពន្លឺ និងដូចបដិមាមាស ។ កាលនោះ ទេវបុត្តនោះកើត នូវសោមនស្ស ទើបលើកដៃប្រណម្យ ហើយពោលពាក្យសរសើរ និង យកតន្រ្តីទិព្វរបស់ខ្លួនលេងថ្វាយ ។ ដោយបុញ្ញកម្មនោះ ទេវបុត្តនោះ ក៏បាន សោយសគ្គសម្បត្តិ និងមនុស្សសម្បត្តិដ៏ច្រើន ។ ក្នុងកាលតមក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បានចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្រោយមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួនហើយ កើតសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យ ថា អត្ថទស្សី ជិនវរោ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ មានអធិប្បាយ ថា ឈ្មោះថា អត្ថទស្សី ព្រោះអត្ថថា ជាអ្នកឃើញ គឺឃើញច្បាស់នូវ បរមត្ថធម៌ បានដល់ ព្រះនិព្វាន ឬម្យ៉ាងទៀត ឈ្មោះថា អត្ថទស្សី ព្រោះ អត្ថថា មានប្រក្រតីសម្លឹងឃើញប្រយោជន៍ គឺអរិយសច្ច ៤ ដែលមាន ដល់សត្វទាំងពួង ។ ឈ្មោះថា ជិន ព្រោះអត្ថថា បានឈ្នះហើយ កំពុងឈ្នះ នឹងឈ្នះ នូវកិលេសទាំងឡាយ ។ ឈ្មោះថា វរ ព្រោះអត្ថថា ដែលពួកស ត្វចង់បាន គឺប្រាថ្នានឹង