អដ្ឋកថាសរណគមនិយត្ថេរាបទាន
អបទានរបស់ព្រះសរណគមនិយត្ថេរ មានពាក្យផ្តើមថា ឧភិន្នំ ទេវរាជូនំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពដែលខ្លួនកើត ហើយកើតទៀត ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់កើតឡើង កើតជាស្តេចទេវតាក្នុងព្រៃហិមពាន្ត ។ សម័យមួយ កាលផ្តើមធ្វើ សង្គ្រាមជាមួយស្តេចយក្ខដែលជាសត្រូវ ស្តេចយក្ខទាំងពីរ មានយក្ខច្រើន ពាន់ជាបរិវារ នាំគ្នាកាន់ខែល និងអាវុធជាដើម ចូលមកប្រឈមគ្នាដើម្បីធ្វើ សង្រ្គាម ។ កាលនោះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់កើតសេចក្តី ករុណាក្នុងសត្វទាំងនោះ ទើបយាងទៅកាន់ទីនោះតាមអាកាស ហើយទ្រង់ សម្តែងធម៌ដល់ព្រះរាជាទាំងពីរចំណែក មួយអន្លើដោយបរិវារ ក្នុងកាលនោះ ព្រះរាជាទាំងពីរចំណែក មួយអន្លើយដោយបរិវារ ចោលខែល និងអាវុធ ថ្វាយបង្គំព្រះមានព្រះភាគ ដោយសេចក្តីគោរពរាប់អានច្រើន ហើយបានដល់ នូវព្រះពុទ្ធជាសរណៈ ។ ក្នុងចំនួនពួកទេវតាទាំងនោះ ស្តេចទេវតានេះ បាន ដល់នូវសរណៈជាដំបូង ។ ដោយបុណ្យនោះ ស្តេចទេវតានោះអន្ទោលទៅក្នុង ទេវលោក និងមនុស្សលោកច្រើនដង បានសោយសម្បត្តិទាំងពីរ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់កុសលក្នុងកាលមុន កើតសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យ ថា ឧភិន្នំ ទេវរាជូនំ ដូច្នេះជាដើម ។ ក្នុងពាក្យផ្តើមនោះ មានអធិប្បាយថា ស្តេចយក្សទាំងពីរ មិនប្រាកដឈ្មោះ និងគោត្រ ដូចជាសុចិលោមយក្ស ខរលោមយក្ស អាឡវ